6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
GOPURA I

ប្រាសាទព្រះវិហារ គោបុរៈទី១

Tuesday, November 14, 2023

ប្រាសាទព្រះវិហារ គោបុរៈទី១

គោបុរៈទី១ មានរាងចតុកោណកែង បែងចែកជាបីផ្នែក៖ ប្រាង្គធំកណ្តាល និងប្រាង្គតូចៗរាងបួនជ្រុងពីរ នៅផ្នែកខាងលិច និងខាងកើត។ ថែវព័ទ្ធជុំវិញប្រាង្គកណ្តាល មានខ្លោងទ្វារបញ្ឆោតបិទជិតនៅផ្នែកខាងត្បូង។ ចំណែកថែវខាងលិច និងខាងកើតមានបង្អួចចំនួន៤២មិនមានចម្រឹងហើយមានទ្វារម្ខាងមួយៗ ចេញទៅក្រៅអគារផ្នែកខាងលិច និងខាង កើត។

នៅចំកណ្តាលថែវព័ទ្ធជុំវិញ គឺជាប្រាង្គប្រាសាទកណ្តាល ដែលជាកន្លែងតម្កល់ព្រះសិវៈលិង្គលើទីតាំងខ្ពស់ជាងគេ និងជាទីតាំងចុងក្រោយបង្អស់នៃធម្មយាត្រា។ ប្រាសាទកណ្តាល នេះត្រូវបានកសាងឡើងនៅលើខឿនបីថ្នាក់ ដែលនៅ ថ្នាក់ទី១ និងទី២ គឺមានចម្លាក់យ៉ាងល្អវិចិត្រ។ ហោជាងខ្លោងទ្វារខាងជើងប្រាង្គកណ្តាលមានចម្លាក់ព្រះឥសូររាំលើ ក្បាលដំរី ប្រហែលតំណាងឱ្យ មហិទ្ធិឬទ្ធិដ៏អស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី១ បង្ក្រាបទៅលើការបះបោររបស់ក្រុម បាសខ្មៅ។