6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Prasat Dang Tong

ប្រាសាទដង់ទង់

Thursday, October 19, 2023

ប្រាសាទដង់ទង់

ប្រាសាទដងទង់ គឺជាប្រាសាទ ដែលមានទីតាំងនៅជម្រាលប៉ែកខាងលិចរហាលនៅក្នុងបរិវេណភូមិកោះកេរ​បច្ចុប្បន្ន។ ប្រាសាទនេះ សាងសង់អំពីឥដ្ឋលាយថ្មភក់មានប្លង់រាងចតុកោណកែងបែរមុខទៅទិសខាងកើត បើតាម​ព័ត៌មានរបស់អ្នកស្រុកដែលរស់នៅក្នុងភូមិកោះកេរ កាលដើមឡើយក្នុងប្រាសាទនេះប្រហែលជាតម្កល់រូបបដិមា​អឌ្ឍនារីសូរ(ពាក់កណ្តាលជាព្រះឥសូរ  និងពាក់កណ្តាលទៀតជាមហេសីរបស់ព្រះអង្គ)។​ បើផ្អែកទៅលើ​សំណង់​ស្ថាបត្យកម្ម ​គេជឿជាក់ថាប្រាសាទនេះសាងសង់ឡើងមុនពេលព្រះបាទជ័យវ័រ្មនទី៤ ធ្វើការផ្លាស់ប្តូរ​រាជធានី​ពីអង្គរ​មកកោះកេរ។