3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

ការបន្តអនុវត្តការងារគម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ (ដំណាក់កាលទី២)

Tuesday, September 8, 2026 00:00 AM

ព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីសែនព្រេន តាមប្រពៃណី បើកការដ្ឋានគម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ (ដំណាក់កាលទី២) ដែលមានការចូលរួមពី ឯកឧត្ដម អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន និងលោក ភិន ភក្ដី អនុប្រធាន នៃនាយដ្ឋានអភិរក្ស និងបុរាណវិទ្យា រួមជាមួយមន្ត្រីបច្ចេកទេស និងពលករជំនាញ ។ គម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ (ដំណាក់កាលទី២)នេះ មានរយៈពេល៤ខែ ហើយគ្រោងនឹងសម្រេចបាននូវការងារដូចខាងក្រោម៖
១. ជួសជុលប្រាសាទឥដ្ឋ ប្រាង្គខាងជើង និងកាត់លះមែកឈើខ្លះដើម្បីបន្ថយទម្ងន់
២. ទល់ទ្របណ្ណាល័យថ្មបាយក្រៀមខាងជើងដែលប្រឈមហានិភ័យខ្ពស់
៣. អភិរក្សផ្ដែរប្រាសាទ និងបណ្ណាល័យចំនួន០៤
ការងារអភិរក្ស និងជួសជុសប្រាសាទប្រាំ គឺអនុវត្តតាមផែនការ និងអនុសាសន៍របស់អ្នកជំនាញការ អាដហុក កាលពីសម័យប្រជុំថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធប្រាសាទ រក្សាតម្លៃប្រវត្តសាស្រ្ត និងសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍។ គម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ (ដំណាក់កាលទី១) បានអនុវត្តន៍រួចរាល់កាលពីឆ្នាំ២០២៥ ដោយបានអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ ប្រាង្គខាងត្បូង និងប្រាង្គកណ្ដាល។

Tuesday, September 8, 2026