ថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅស្ពានហាលខាងលិច និងពើយតាឌីនៃប្រាសាទព្រះវិហារ ដើម្បីស្រាវជ្រាវរចនាសម្ព័ន្ធស្ពានហាលមុននឹងសាងសង់ស្ពានឈើ និងរៀបចំកំរាលក្តារនៅពើយតាឌី ដើម្បីអភិរក្សការដ្ឋានយកថ្មបុរាណនៅទីនោះ។ សូមបញ្ជាក់ថាការសាងសង់បស្ពានឈើថ្មីនៅស្ពានហាលខាងលិចដើម្បីលើកតម្លៃការប្រើប្រាស់ស្ពានហាលពីបុរាណឡើងវិញ និងរៀបចំសៀគ្វីទេសចរណ៍ថ្មី។ រីឯ ការសាងសង់កំរាលក្តារនៅពើយតាឌីដើម្បីការពារសំណឹកទីតាំងការដ្ឋានថ្មបុរាណ និងរៀបចំលើកតម្លៃពើយតាឌីឲ្យបានសមរម្យជាតំបន់ទេសចរណ៍។