3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

អ្នកជំនាញខួងថ្ម មកជួយខួងថ្មភ្នំធម្មជាតិនៅជណ្តើរបុរាណខាងជើងនៃប្រាសាទព្រះវិហារ

Monday, August 7, 2023 14:56 PM

ថ្ងៃសុក្រ-សៅរ៍ ១៣-១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ២០២២ តបតាមការស្នើសុំរបស់អាជ្ញាធរជាតិព្រះវិហារ អង្គការមូលនិធិប្រាសាទពិភពលោក(WMF)បានបញ្ជូន លោក សុខា អ្នកជំនាញខួងថ្ម មកជួយខួងថ្មភ្នំធម្មជាតិនៅថ្នាក់ដៃជណ្តើរទី៧ នៃជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដែលមានបញ្ហាគ្រឹះ ថ្មភ្នំធម្មជាតិពុកផុយ និងបែកចេញពីគ្នា បានចំនួន ១២ រន្ធដែលមានជំរៅពី ១០៥ ទៅ ១៣០សម និងអង្កត់ផ្ចិត ២២ មម ដើម្បីដាក់ដែកថែប និងកាវភ្ជាប់គ្រឹះថ្មភ្នំដែលបែកចេញពីគ្នាអោយរឹងមាំឡើងវិញ។ គួរបញ្ជាក់ថា មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្តិវប្បធម៌ បានផ្តល់ថវិកាជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នគម្រោងនេះកំពុងអនុវត្តដំណាក់កាលទី៣ នៅថ្នាក់ដៃទី៦ និង៧ ដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ។ អត្ថបទ និងរូបភាព៖ អ៊ា ដារិទ្ធ

Monday, August 7, 2023