6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការពារ និងការអភិរក្ស

គម្រោងកំណាយបុរាណវិទ្យាបង្ការ និងការសិក្សាស្រាវជ្រាវ បុរាណវិទ្យានៅបរិវេណខាងមុខជណ្តើរខាងជើងប្រាសាទព្រះវិហារ

Monday, August 7, 2023 14:45 PM

នៅខែកក្កដា ឆ្នាំ២០០៩នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងបានបើករណ្តៅកំណាយចំនួន ០១ រណ្តៅ មានទំហំ ១ x ៤,៥០ ម៉ែត្រ ក្នុងជម្រៅ ១,៣៥ ម៉ែត្រ សិ្ថតនៅខាងត្បូងឆៀងខាងលិចបរិវេណខាងមុខជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។ គោលបំណងក្នុងការធ្វើកំណាយនេះ ដើម្បីវាយតម្លៃពីផលប៉ះពាល់ទៅលើផ្នែកបុរាណវិទ្យា និងទេសភាពវប្បធម៌ក្នុងការអនុវត្តគម្រោងសាងសង់ប៉ុស្តិ៍របស់កងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំតំបន់ប្រាសាទព្រះវិហារ។ តាមរយៈការអង្កេត និងការធ្វើកំណាយបុរាណវិទ្យាបង្ការ យើងឃើញថាបរិវេណសិ្ថតនៅខាងត្បូងឆៀងខាងលិចនៃជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ មានការរៀបចំជាស្រះទឹកបុរាណ ដែលមានទំហំប្រហែលជា ៨៩ ម៉ែត្រ x ១២២ ម៉ែត្រ ដោយមានការលើកដីទប់ជាទំនប់ នៅផ្នែកខាងលិច និងផ្នែកខាងកើតរបស់ស្រះ។ ចំពោះទីតាំងដែលបានធ្វើកំណាយជាទីតាំងខ្នងទំនប់បុរាណស្ថិតនៅផ្នែកខាងកើតរបស់ស្រះ និងមានការរៀបថ្មភក់ជាថ្នាក់ៗ នៅតាមជើងទេរទំនប់។

លទ្ធផលកំណាយបុរាណវិទ្យាបង្ហាញថា ទីតាំងស្នើសុំសាងសង់ប៉ុស្តិ៍ការពារព្រំដែនគឹស្ថិត នៅលើទីតាំងទំនប់ស្រះបុរាណ។ ដូច្នេះការសាងសង់អាគារត្រូវតែគោរពតាមបទដ្ឋានបចេ្ចកទេសជៀសវាងផលប៉ះពាល់ដល់បុរាណដ្ឋាន។ បើសិនជាធ្វើជើងតាងនៅលើផ្ទៃដីគឺជាការល្អចំពោះទំនប់បុរាណ តែបើមិនអាចទេ គឺអាចជីកចុះទៅក្រោមបានចាប់ពី ១៤ ស.ម ទៅ ២០ ស.ម តែប៉ុណ្ណេះ។ បើជីកលើសពីជម្រៅដែលបានកំណត់ខាងលើ គឺនឹងមានផលប៉ះពាល់ផ្ទៃទំនប់បុរាណ។

Monday, August 7, 2023