គម្រោងស្តារសហគមន៍ទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ-១៩ ជាផ្នែកមួយនៃគម្រោងតេជោភូមិ១០០របស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងទទួលថវិកាពីមូលនិធិ ADB-AFPR និងអនុវត្តន៍គម្រោងនៅថ្ងៃទី០១ ធ្នូ ២០២២ ដល់ ៣១ ធ្នូ ២០២៦។ គម្រោងនេះដឹកនាំប្រតិបត្តិដោយអង្គការសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណរដ្ឋមន្រ្តី និងអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ នៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែនក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរដ្ឋបាលស្រុកមង្គលបូរី នៅភូមិតាផក្នុងរមណីយដ្ឋានបេតិកភណ្ឌភ្នំដា ក្នុងខេត្តតាកែវ។
គោលបំណងគម្រោង គឺអនុវត្តនៅភូមិសម្តេចតេជោហ៊ុនសែន គឺផ្តោតលើការរៀបចំសហគមន៍ទេសចរណ៍បូរីអូស្វាយរួមនឹងការពង្រឹងសមត្ថភាពគណកម្មការសហគមន៍ទេសចរណ៍ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការលើកកម្ពស់ជីវភាពសហគមន៍ឲ្យកាន់តែប្រសើរឡើង។
លទ្ធផលទទួលបាន គឺការរៀបចំផ្ទះស្នាក់សហគមន៍ ការដាំផ្កា និងបន្លែសរីរាង្គ ការចិញ្ចឹមត្រីទីឡាប់យ៉ា លើកកម្ពស់ទឹកស្អាតសម្រាប់គ្រួសារសហគមន៍ និងអនាម័យបរិស្ថានក្នុងភូមិ។