6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Cooperation with ADB

កិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី

គម្រោងស្តារសហគមន៍ទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ-១៩ ជាផ្នែកមួយនៃគម្រោង​តេជោ​ភូមិ១០០របស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងទទួលថវិកាពីមូលនិធិ ADB-AFPR និងអនុវត្តន៍គម្រោងនៅថ្ងៃទី០១ ធ្នូ ២០២២ ដល់ ៣១ ធ្នូ ២០២៦។ គម្រោងនេះដឹកនាំប្រតិបត្តិដោយអង្គការសម្ព័ន្ធសង្គម​ស៊ីវិល នៃទីស្តីការគណរដ្ឋមន្រ្តី និងអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ នៅភូមិធម្មជាតិសម្តេច​តេជោហ៊ុនសែនក្នុង​រមណីយដ្ឋានប្រាសាទព្រះវិហារ និងរដ្ឋបាលស្រុកមង្គលបូរី នៅភូមិតាផក្នុង​រមណីយដ្ឋានបេតិកភណ្ឌភ្នំដា ក្នុងខេត្តតាកែវ។

គោលបំណងគម្រោង គឺអនុវត្ត​នៅភូមិសម្តេចតេជោ​ហ៊ុនសែន គឺផ្តោតលើការរៀបចំ​សហគមន៍ទេសចរណ៍បូរីអូស្វាយ​រួមនឹងការ​ពង្រឹង​សមត្ថភាពគណកម្មការសហគមន៍ទេសចរណ៍ ការអភិវឌ្ឍ​ ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ និង​ការលើកកម្ពស់ជីវភាពសហគមន៍ឲ្យកាន់តែប្រសើរ​ឡើង។

 លទ្ធផលទទួលបាន គឺការរៀបចំ​ផ្ទះស្នាក់សហគមន៍ ការដាំផ្កា និងបន្លែសរីរាង្គ ការចិញ្ចឹមត្រីទីឡាប់យ៉ា លើកកម្ពស់ទឹកស្អាតសម្រាប់​គ្រួសារសហគមន៍ និងអនាម័យបរិស្ថានក្នុងភូមិ។