6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Cooperation with CMAC

កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា

បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅឆ្នាំ១៩៩៨ និងតាមទស្សនវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន បានបង្កើតមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាឡើងនៅឆ្នាំ១៩៩២។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)  បានបង្កើតឡើងក្នុងអំឡុងពេលអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ក្នុងឆ្នាំ ១៩៩២ ដើម្បីជួយដល់ការវិលត្រឡប់ដោយសុវត្ថិភាពនៃជនភៀសខ្លួនរាប់ពាន់នាក់ទៅកាន់ស្រុកកំណើតរបស់ពួកគេនៅទូទាំងប្រទេស។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមកដោះមីន នៅតំបន់ប្រាសាទព្រះវិហារចាប់ពីឆ្នាំ២០១២ ដល់២០២៣នេះ។

គោលបំណងរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) គឺជាអង្គការកំចាត់មីនឈានមុខគេរបស់កម្ពុជា ដែលធ្វើការស្ទង់រកមីន ការបោសសម្អាតមីន ការអប់រំប្រជាជន និងការបណ្តុះបណ្តាលហានិភ័យពីគ្រាប់មីន និងការអភិវឌ្ឍន៍។

ជាលទ្ធផល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មានបុគ្គលិកចំនួន ១៧១៥នាក់នៅទូទាំងប្រទេសកម្ពុជា រួមទាំងការិយាល័យជាតិនៅរាជធានីភ្នំពេញ អង្គភាពដោះមីនខេត្តចំនួនប្រាំមួយ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងខេត្តកំពង់ឆ្នាំង ដែលធ្វើការឆ្ពោះទៅបេសកកម្ម "សង្គ្រោះជីវិត និងគាំទ្រការអភិវឌ្ឍន៍សម្រាប់កម្ពុជា"។ លទ្ធផលការដោះមីន នៅរមណីយដ្ឋានប្រាសាទព្រះវិហារ បានផ្ទៃដីចំនួន២៤០២៦៤៨៦ម៉ែត្រការេ ប្រទះឃើញមីនគ្រប់ប្រភេទចំនួន៨៩២គ្រាប់ និងយុទ្ធភ័ណ្ឌុមិនទាន់ផ្ទុះចំនួន២៨៧៩គ្រាប់។