3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with China

កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន

គោបុរៈទី១ ទី២ និងទី៣ ស្ថិតនៅផ្នែកខាងត្បូងនៃភ្នំប្រាសាទព្រះវិហារ។ គោបុរៈទី១ជាទីតាំងខ្ពស់ជាងគេ ហើយមានប្រាសាទនៅចំកណ្តាល ដើម្បីតម្កល់លិង្គព្រះឥសូរព័ទ្ធជុំវិញដោយកំពែងថ្មភក់។

គោបុរៈទី២មានមណ្ឌបកណ្តាលមួយតភ្ជាប់ទៅគោបុរៈទី១បណ្ណាល័យពីរ និងថែវព័ទ្ធជុំវិញ។ ថែវខាងកើត និងខាងលិចមានជញ្ជាំងបិទជិតនៅផ្នែកខាងក្រៅ។  គោបុរៈទី៣ សាងសង់ឡើងក្នុងប្លង់រាងកាកបាតនៅលើខឿនខ្ពស់មួយ។ នៅជាប់ផ្នែកខាងលិច និងខាងកើតគោបុរៈនេះ មានសំណង់អគារពីរ ដែលមានរាងចតុកោណកែង និងមានបន្ទប់វែងខ្លីនៅផ្នែកខាងក្នុង។ អគារទាំងពីរនេះត្រូវបានគេឲ្យឈ្មោះថារាជវាំង។

នៅឆ្នាំ២០១៦ អាយស៊ីស៊ីព្រះវិហារ បានស្វាគមន៍ក្រុមអ្នកបច្ចេកទេសមកពីបណ្ឌិតសភា បេតិកភណ្ឌវប្បធម៌ចិន (China Academy for Cultural Heritage) ដើម្បីចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ។ នៅឆ្នាំ២០១៨ និងឆ្នាំ២០២៣ បណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិនបានបញ្ជូនអ្នកជំនាញមកសហការជាមួយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ដើម្បីរៀបចំផែនការអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣ ប្រាសាទព្រះវិហារ។ លើសពីនោះ ក្រុមការងារក៏បានសិក្សាលំអិតលើសំណង់ស្ថាបត្យកម្ម ក្បាច់លំអ និងវាយតម្លៃពីកម្រិតហានីភ័យលើរចនាសម្ព័ន្ធសំណង់ សម្រាប់រៀបចំផែនការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារទៅថ្ងៃអនាគត។