3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with Institute of Technology of Cambodia

កិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ បានបង្កើតឡើងនៅឆ្នាំ១៩៦៤ ជាវិទ្យាស្ថានអប់រំជាន់ខ្ពស់មួយនៅទីក្រុងភ្នំពេញដែលបណ្តុះបណ្តាលនិស្សិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម។ កាលពីខែសីហា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានចុះអនុស្សារណៈ និងយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសហការស្រាវជ្រាវ វិភាគភូគព្ភសាស្ត្រ វិភាគបុរាណវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស និងបោះពុម្ពលទ្ធផលស្រាវជ្រាវ។

គោលបំណងកិច្ចសហប្រតិបត្តិការ គឺដើម្បីសិក្សាភូគព្ភសាស្ត្រ ប្រព័ន្ធធារាសាស្ត្រ និងបុរាណវិទ្យា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ ទាំងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។

លទ្ធផលការចុះសិក្សាស្រាវជ្រាវប្រព័ន្ធធារាសាស្ត្របុរាណ នៅតំបន់រមណីយដ្ឋានកោះកេរ កាលពីថ្ងៃទី១៤ ដល់១៧ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ និងមហាវិទ្យាល័យវារីសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសិក្សាលម្អិតទៅលើប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រនៅតំបន់កោះកេរ និងរិះរកមធ្យោបាយស្តារប្រព័ន្ធធារាសាស្ត្របុរាណឡើងវិញ ដើម្បីលើកតម្លៃ និងផ្តល់ទឹកប្រើប្រាស់ដល់ប្រជាជនក្នុងតំបន់។ លើសពីនោះក្រុមការងារបានសិក្សាផលប៉ះពាល់អំពីទឹកជំនន់ដល់ប្រាសាទបុរាណនឹងរកវិធីកាត់បន្ថយគ្រោះមហន្តរាយផ្សេងៗ។