3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with Japan

កិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន

បន្ទាប់ពីប្រាសាទព្រះវិហារបានបញ្ជូលជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ប្លង់លំអិតរចនាសម្ព័ន្ធប្រាសាទព្រះវិហារទាំងមូល ពុំទាន់បានបង្កើតនៅឡើយ ធ្វើឲ្យមានការលំបាកក្នុងកិច្ចការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានទាំងមូល។     

គោលបំណង ដើម្បីចងក្រងឯកសារប្លង់ប្រាសាទទាំងមូល ចុះបញ្ជីបុរាណវត្ថុ វាយតម្លៃពីហានីភ័យប្រាសាទ និងតាមដានបំរែប្រួលរចនាសម្ព័ន្ធប្រាសាទ កាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។ អាជ្ញាធរជាតិព្រះវិហារ សកលវិទ្យាល័យ MEIJO និងសកលវិទ្យាល័យ WASEDA បានបង្កើតគម្រោងសហការស្រាវជ្រាវមួយនៅប្រាសាទព្រះវិហារ ដើម្បីស្រង់ទិន្នន័យមូលដ្ឋានដូចជា៖ ការស្កែនសំណង់ប្រាសាទដើម្បីគូរប្លង់ប្រាសាទលំអិត ចុះបញ្ជីសារពើភណ្ឌថ្មប្រាសាទ វិភាគប្លង់ និងរូបរាងសំណង់។ លើសពីនោះ ក្រុមការងារ បានធ្វើកំណាយស្រាវជ្រាវបីទីតាំង នៅគោបុរៈទី៤ ចំនួន២ទីតាំង និងនៅអគារខាងលិចគោបុរៈទី១ ចំនួន១ទីតាំង ដើម្បីសិក្សាគ្រឹះ។

លទ្ធផលទទួលបាន គឺរូបភាពស្កែន3Dនៃសំណង់ប្រាសាទ ប្លង់បាត ប្លង់មើលពីគ្រប់ទិស រូបភាព និងបញ្ជីសារពើភណ្ឌថ្មប្រាសាទ ការវិភាគផែនទីហានីភ័យប្រាសាទ ស្ថានភាពកំពស់ផ្ទៃខាងលើដី ធាតុផ្សំនៃថ្មប្រាសាទព្រះវិហារ និងដឹងពីជម្រៅថ្មភ្នំធម្មជាតិនៅផ្នែកខាងត្បូងគោបុរៈទី៣ គឺជម្រៅតិចជាង១ម៉ែត្រ នៅផ្នែកខាងលិច និងជម្រៅប្រហែល២ម៉ែត្រ នៅផ្នែកខាងកើត។