3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with UNESCO

កិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ

អាជ្ញាធរជាតិព្រះវិហារ    និងអង្គការយូណេស្កូប្រចាំទីក្រុងភ្នំពេញបានសហការគ្នាអនុវត្តគម្រោងគ្រប់គ្រងឯកសារ និងបណ្ណសាររូបថតនៅរមណីយដ្ឋានកោះកេរ។ គម្រោងនេះទទួលបានការ​ឧបត្ថម្ភថវិកាពីអង្គការយូណេស្កូ (UNESCO/Japan Funds-in-Trust) ដើម្បីគ្រប់គ្រងឯកសារ និងបណ្ណសារបេតិកភណ្ឌពិភពលោក​ចំនួន​បីប្រទេសគឺ ឥណ្ឌូនេស៊ី (ប្រាសាទបូរប៊ូឌួរ) កម្ពុជា (រមណីយដ្ខានកោះកេរ) និងថៃ (អាយុធ្យា) ដោយមានអង្គការ​​យូណេស្កូ​ភ្នំពេញ​ជា​អ្នក​សម្របសម្រួល។

គោលបំណងការរៀបចំការគ្រប់គ្រងឯកសារ និងបណ្ណសាររូបថតនៅរមណីយដ្ឋានកោះកេរគឺដើម្បីចងក្រង និងប្រមូលផ្តុំឯកសាររមណីយដ្ឋានប្រាសាទកោះកេរក្នុងរយៈពេលជាង១៥ឆ្នាំចុងក្រោយនេះ ជាឯកសារឌីជីថល ដែលងាយស្រួលក្នុងការរក្សទុក និងប្រើប្រាស់ទៅថ្ងៃក្រោយ។

ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ អ្នកជំនាញបណ្ណសារបេតិកភណ្ឌពិភពលោក និងថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារបានសហការគ្នាចុះសិក្សាអំពីការរៀបចំបណ្ណសារ និងរបាយការណ៍ ផ្សេងៗតាមស្ថាប័នរដ្ឋមួយចំនួននៅក្នុងប្រទេសកម្ពុជារួមមាន៖ អាជ្ញាធរជាតិព្រះវិហារ

អាជ្ញាធរជាតិអប្សរា ​សាលាបារាំងចុងបូព៌ា សារមន្ទីរជាតិភ្នំពេញ សារមន្ទីរទួលស្លែង បណ្ណសារដ្ឋានជាតិ មជ្ឈមណ្ឌលខេមរភាសា អភិរក្សដ្ឋានអង្គរ និងការិយាល័យJASAសៀមរាប។ ដំណើរទស្សនកិច្ចនេះ ដើម្បីសហការរវាងស្ថាប័ននានានៅពេលអនាគត បន្ទាប់ពីប្រព័ន្ធបណ្ណសារបានបង្កើតឡើងរួចរាល់នៅអាជ្ញាធរជាតិព្រះវិហារ។

ជាលទ្ធផលពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន និងស្ថាប័នមួយចំនួនខាងលើ គឺយើងទទួលបានឯកសារដ៏សំខាន់យ៉ាងច្រើនសម្រាប់រមណីយដ្ឋានកោះកេរ ដើម្បីអាជ្ញាធរជាតិព្រះវិហាររៀបចំផែនការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានកោះកេរ។ ឯកសារទាំងនោះមានដូចជា៖ ព្រឹត្តិប័ត្រ របាយការណ៍ឆ្លងឆ្លើយ ឯកសារក្រាហ្វិក រូបថត បញ្ជីសារពើភណ្ឌ, ការគ្រប់គ្រងបណ្ណសារជាកាតាឡុកអនឡាញ (archives.efeo.fr) ឯកសារឌីជីថលអាចទាញយកបាន (banyan.efeo.fr​​​) ឯកសារជួសជុលបដិមា និងវត្ថុសិល្បៈពីកោះកេរ បដិមាទទួលបានពីក្រៅប្រទេសនៅសារមន្ទីរជាតិភ្នំពេញ និងអភិរក្សដ្ឋានអង្គរ។