3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with the French School of the Far East (EFEO)

កិច្ចសហប្រតិបត្តិការជាមួយសាលាបារាំងចុងបូព៌ាប្រទេស (EFEO)

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយសាលាបារាំងចុងបូព៌ាប្រទេស (EFEO)

ប្រាសាទ​ក្រហម មានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមប្រាសាទឥដ្ឋទាំងអស់ នៅរមណីយដ្ឋានប្រាសាទកោះកេរ។  ប្រាសាទនេះសាងពីឥដ្ឋ ដើម្បីតម្កល់​បដិមា​ព្រះ​ឥសូររាំ​មានកម្ពស់​៥ម៉ែត្រ ទទឹង៣ម៉ែត្រ និងមានទម្ងន់ប្រមាណ៧តោន ស្ថិតនៅលើបល្ល័ង្គលម្អដោយ​ចម្លាក់​​តោនៅជុំវិញ។ តាមរូបថតចាស់ៗបានបង្ហាញថា បដិមាព្រះឥសូររាំនេះបានដួលរលំក្នុង​ទសវត្ស​ឆ្នាំ​​១៩៩០ ដោយការវាយបំបែកដើម្បីងាយស្រួលលួចយកចេញ។ នៅជុំវិញបដិមាព្រះឥសូរាំមានបដិមាព្រះនាងឧមារាំ បដិមាចាមុណ្ឌា និងព្រះស្កន្ទគង់លើក្ងោក។ ចាប់ពីឆ្នាំ២០១២មក បានចាប់ផ្តើមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា បន្ទាប់មកអាជ្ញាធរជាតិព្រះវិហារ ជាមួយសាលាបារាំងចុងបូព៌ាប្រទេស(EFEO)។ ក្រុមបុរាណវិទ្យាធ្វើកំណាយស្រាវជ្រាវ នៅខាងក្នុងប្រាសាទក្រហម និងប្រមូលបានបំណែកព្រះឥសូររាំប្រហែល២៥០០បំណែក។ នៅខែមេសា ឆ្នាំ២០១៩ ក្រុមការងារជួសជុលបានផ្គុំរូបសំណាកព្រះឥសូររាំឡើងវិញ ធ្វើ3D និងធ្វើសិក្ខាសាលាទាក់ទងជាមួយការអភិរក្ស និងជួសជុលបដិមានៅខេត្តសៀមរាប ដែលចូលរួមពីក្រុមអភិរក្សថ្មពីប្រទេសបារាំង និងកម្ពុជា។

គោលបំណងដើម្បីលើកតម្លៃ និងលើកកម្ពស់ការយល់ដឹងអំពីផលវិបាកដែលបណ្តាលពីការលួចវត្ថុបុរាណ អាជ្ញាធរជាតិអប្សារា សាលាបារាំងចុងបូព៌ា និងអាជ្ញាធរជាតិព្រះវិហារបានសហការគ្នារៀបចំគម្រោងជួសជុល បដិមាព្រះឥសូរឡើងវិញដោយធ្វើការផ្គុំបំណែកតូចធំសរុបជាង១០០០០បំណែក ដែលបានមកពីកំណាយស្រាវជ្រាវ និងការប្រមូលពីបរិវេណជុំវិញប្រាសាទក្រហម។

ជាលទ្ធផលទទួលបាន គឺអាចចាប់ផ្តើមដំណាក់កាលទីពីរ និងបន្តការជួសជុលបន្ថែមផ្នែកដងខ្លួន។  នៅខែមករា ឆ្នាំ២០២២ បានជួសជុលឡើងវិញផ្នែកជើងទម្រព្រះឥសូរ និងប្រើប្រាស់លោហធាតុ ដើម្បីទ្រទម្ងន់ដងខ្លួន ប្រហែល៦០០គីឡូក្រាម។ ការជួសជុលនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ បន្ទាប់មកនាំយកបដិមាព្រះឥសូរនេះទៅដង្កល់នៅរមណីយដ្ឋានប្រាសាទព្រះវិហារវិញ។