3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with the United State

កិច្ចសហប្រតិបត្តិការជាមួយប្រទេសអាមេរិក

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយប្រទេសអាមេរិក

ជណ្តើរខាងជើងប្រាសាទព្រះវិហារមានប្រវែង១១១ម ទទឹង១១ម និងកំពស់៤០ម។ ជណ្តើរ​បានខូចខាតដោយសារឬសឈើចាក់ចូលគ្រឹះ ទឹកភ្លៀងហូរចូលគ្រឹះនាំដីចេញ និងកកស្ទះប្រព័ន្ធបង្ហូរទឹកបុរាណ។ អាជ្ញាធរជាតិព្រះវិហារបានស្វែងរកដៃគូរអន្តរជាតិ ដើម្បីអភិរក្ស និងជួសជុលជណ្តើរនេះឡើងវិញ។ គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារបានទទួលជំនួយថវិកាឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌។ គម្រោងនេះ មាន៤ដំណាក់កាល ចាប់ពីឆ្នាំ២០១៨ ដល់២០២៤។​

គោលបំណងគម្រោង គឺដើម្បីសិក្សាហានិភ័យ វាយតម្លៃការខូចខាត លើកផែនការជួសជុល និងលើកតម្លៃជណ្តើរបុរាណខាងជើងឡើងវិញ។

លទ្ធផលការងារដំណាក់កាលទី១ ឆ្នាំ២០១៨ និង២០១៩ គឺថតរូបជណ្តើរទាំងមូល ស្រង់ប្លង់ស្ថាបត្យកម្ម វាយតម្លៃកម្រិតហានិភ័យជណ្តើរទាំងមូល ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាផ្នែកខ្លះ សិក្សាស្តារ និងរៀបចំប្រព័ន្ធបង្ហូរទឹកកុំឲ្យហូរចូលមកលើជណ្តើរ និងបានសាកល្បងជួសជុលជណ្តើរថ្នាក់ទី៥។ លទ្ធផលការងារដំណក់កាលទី២ ឆ្នាំ២០២០ និង២០២១ គឺបានជួសជុលជណ្តើរពីថ្នាក់ទី២ ដល់ទី៤ ស្តារប្រព័ន្ធបង្ហូរទឹកនៅសងខាងជណ្តើរ ជួសជុលចម្លាក់តោ១ និងគជសីហ៍១ និងបាន​ ជួសជុលស្ពានហាលខាងលិចប្រវែង៩ម ជាប់ស្ពាននាគ។ លទ្ធផលការងារដំណក់កាលទី៣ ឆ្នាំ២០២១ និង២០២២ គឺបានជួសជុលជណ្តើរថ្នាក់ទី៦ និងទី៧ ជួសជុលចម្លាក់តោចំនួន២ រៀបចំចង្អូរទឹកឲ្យហូរក្រោមកាំជណ្តើរថ្នាក់ទី៧ និងទី៩ និងបានបើកវគ្គអប់រំបេតិកភណ្ឌដល់សិស្សសាលាក្នុងតំបន់។ រីឯ ការជួសជុលជណ្តើរដំណាក់កាលទី៤ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤វិញ គឺផ្តោតលើជណ្តើរពីថ្នាក់ទី១១ ដល់ទី១៤។ ក្នុងឆ្នាំ២០២២ និង២០២៣ គឹផ្តោតទៅលើការជួសជុល និងអភិរក្ស ថ្នាក់ទី១៤ និង១៣។​