3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Rehabilitation Project of forestry

គម្រោងស្តារព្រៃឈើឡើងវិញ

Thursday, October 19, 2023

គម្រោងស្តារព្រៃឈើឡើងវិញ

ព្រៃឈើភាគច្រើនក្នុងតំបន់ទ្រនាប់ (តំបន់២) បានទទួលរងនូវការកាប់បំផ្លាញដើម្បីយកដី ធ្វើជា​លំនៅដ្ឋាន ស្រែចម្ការ និងលក់ដូរ។ គម្រោងទទួលថវិកាពីមូលនិធិអេកូស៊ីយ៉ា(ECOSIA) និងអនុវត្តន៍គម្រោងនៅថ្ងៃទី០១ កក្កដា ២០២២ ដល់ ៣០ វិច្ឆិកា ២០២៤។ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្លាស់ប្តូរ​លំនៅដ្ឋានប្រជាពលរដ្ឋពីក្នុងតំបន់២ ឲ្យមករស់នៅក្នុងតំបន់៣ខ ទីតាំងទាំងនេះត្រូវបានស្ថិតក្រោម ការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិព្រះវិហារក្នុងការស្តារព្រៃឈើឡើងវិញតាមរយៈថវិកាជាតិ និងជំនួយពីអន្តរជាតិ និងសប្បុរសធម៌ផ្សេងៗ។ តាមរយៈការជួយសម្របសម្រួលពីអង្គការអភិរក្ស សួនភូត្តគាមអន្តរជាតិ (BGCI) អាជ្ញាធរជាតិព្រះវិហារទទួលបានគម្រោងស្តារព្រៃឈើឡើងវិញ លើផ្ទៃដីទំហំប្រមាណ៥ហិកតា នៅចំនុចជើងភ្នំប្រាសាទព្រះវិហារពីមូលនិធិអេកូសា(ECOSIA) មានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់។

គម្រោងនេះមានគោលបំណង បង្កើតគម្របព្រៃឡើងវិញនៅ​លើទីតាំងរេចរិលតាមរយៈការដាំកូនឈើព្រៃ និងការថែទាំដំណុះធម្មជាតិមានស្រាប់។

លទ្ធផលទទួលបានកូនឈើ​ប្រមាណ៥៧៧៥កូន ស្មើរនឹង១២ប្រភេទ ត្រូវបានដាំ ហើយកូនឈើធម្មជាតិរាប់ពាន់ដើមបាន​ទទួលការថែទាំ។ កូនឈើដែលបានជ្រើសរើសសម្រាប់ដាំស្តារឡើងវិញជាប្រភេទរងការគម្រាម​កំហែងជាសកល ប្រភេទឈើព្រៃលម្អ និងប្រភេទជួយដល់ជីវចម្រុះ។ សកម្មភាពសំខាន់ផ្សេងៗទៀតរួមមាន ការធ្វើ​ផ្លូវភ្លើងការពារទីតាំងស្តារព្រៃឈើ និងតាមដានស្ថានភាពដំណុះកូនឈើ ។