6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Local food at koh ker site

អាហាររបស់ប្រជាជនក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ

Thursday, October 19, 2023

អាហាររបស់ប្រជាជនក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ

ខ្មែរមានមុខម្ហូបសំបូរបែបណាស់ដូចជា ស្ងោរ ឆា​ ដុត អាំង រំលីង សម្លរ ឆ្អើរ ឬបុកជាដើម។ ការធ្វើម្ហូបពេលខ្លះក៏អាស្រ័យទៅតាមតំបន់  រដូវកាល និងបរិស្ថានជុំវិញខ្លួនផងដែរ។ ពោលគឺអ្នកធ្វើម្ហូបតែងតែច្នៃ ឬប្រមូលគ្រឿងផ្សំដែលងាយរក និងសម្បូរក្បែរផ្ទះមកបរិភោគ។ នៅតំបន់កោះកេរមានមុខម្ហូបប្រចាំតំបន់មួយគឺ បុកអំបិល ដែលគេបរិភោគជាមួយគ្រឿងម្ជូរកំដរមាត់ (រូបលេខ១) ឬសម្រាប់ចុចជាមួយចំណីផ្សេងៗ។ ដើម្បីធ្វើបុកអំបិល គេត្រូវយកប្រហុកខ្ចប់ដោយស្លឹកចេក និងត្រីទៅអាំងឲ្យឆ្អិនជាមុនសិន រួចយកខ្ទឹមស​ និងម្ទេស មករំលីងឲ្យក្រៀម (រូបលេខ៤-៥) ។ បន្ទាប់មក គេយកខ្ទឹមស និងម្ទេសលីងបុកបញ្ចូលគ្នា ហើយដាក់អំបិល និងប៊ីចេង។ ក្រោយមក គេដាក់ប្រហុក និងត្រីអាំងដែលរើសតែសាច់បុកចូលគ្នា រួចភ្លក់រសជាតិជាការស្រេច (រូបលេខ៦-៧) ។  អន្លក់ពិសេសជាងគេសម្រាប់បុកអំបិលនោះគឺចុងផ្តៅ ដោយអាចបរិភោគចុងផ្តៅឆៅក៏បាន និងដុតយកតែបណ្តូលក៏បាន (រូបលេខ៨-៩-១០) ។

គោលបំណងនៃការធ្វើម្ហូប បុកអំបិល នេះគឺដើម្បីរក្សាម្ហូបទុកបានយូរ និងងាយស្រួលក្នុងការវេចខ្ចប់ ដើម្បីយកទៅបរិភោគពេលទៅធ្វើការនៅចំការឬក្នុងព្រៃរយៈពេលយូរ។

ជាលទ្ធផលម្ហូប បុកអំបិល នៅតំបន់កោះកេរគឺជាម្ហូបប្រចាំតំបន់​មួយបែប ដែលងាយរកគ្រឿងផ្សំ ងាយធ្វើ មានរស់ជាតិឆ្ងាញ់ អាចរក្សាទុកបានយូរ និងងាយខ្ចប់តាមខ្លួន។