អគារពិព័រណ៍មិនអចិន្ត្រៃយ៍៖ តាំងបង្ហាញផ្ទាំងរូបថតរមណីដ្ឋានប្រាសាទព្រះវិហារ រមណីយដ្ឋានប្រាសាទកោះកេរ និងតំបន់អង្គរ ខេត្តសៀមរាប។ ចំណែកឯនៅផ្នែកកណ្តាល មានតាំងបង្ហាញអំពីចម្លាក់ចម្លងថ្មីពីចម្បាំង រវាងភីម និងទុរយោធន៍ក្នុងរឿងមហាភារត។ ក្រៅពីតួនាទីនៃអគារទាំងអស់នោះ សារមន្ទីរមានតួនាទី ចុះបញ្ជីសមុច្ច័យ ដែលទទួលបានពីការធ្វើកំណាយ និងអំណោយពីប្រជាជន។