3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Tradition, custom and belief in the Preah Vihea site

Tradition, custom and belief in the Preah Vihea site

Thursday, October 19, 2023

Tradition, custom and belief in the Preah Vihea site

ការរៀបចំធ្វើពិធីបូលអកកំបោរ គេធ្វើឡើងកាលណាមានសមាជិកណាម្នាក់ក្នុងគ្រួសារដូចជាកូន ចៅ ជីដូន ជីតា ឈឺដោយមិនដឹងមូលហេតុពិតប្រាកដ ឬព្យាបាលតាមបែបបុរាណ និងវិទ្យាសាស្ដ្រមិនត្រូវ។ ដូច្នេះគេយល់ថាដើមហេតុចំបងនៃជំងឺនោះ មកពីអមនុស្សដូចជា ខ្មោចអារក្ស និងអ្នកតាជាដើមជាអ្នកបង្កហេតុ។ 

គោលបំណងនៃពិធីបូលអកកំបោរ គឺដើម្បីស្វែងរកដើមហេតុដែលនាំឲ្យអ្នកជំងឺឈឺ ដែលអាចបណ្តាលមកពីអមនុស្ស ខ្មោចសាច់ញាតិ ឬអ្នកតាជាអ្នកបង្ក ឬធ្វើ។ ពិធីបូលមានច្រើនបែប ហើយខុសៗពីគ្នាទៅតាមតំបន់ ដែលតំបន់ខ្លះគេបូលពងមាន់លើចុងចង្កឹះ បូលកូនកាំបិត បូលប្រណាក អកកំបោរ គម្របអកកំបោរ និងបូលថាសបង្វិលតាមទិសផ្សេង។ បូលអកកំបោរ របស់អ្នកភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារមានរៀបចំសម្ភារៈសំខាន់ៗដូចជា អង្ករ ទៀន ធូប បារី ស្លា ម្លូ គម្របអកកំបោរនិងលុយ។ ពិធីបូលនេះបានរៀបចំដោយមនុស្សស្រីចំណាស់​ក្នុងភូមិ។ 

លទ្ធផលទោលើកិច្ចបូលនេះគឺ រកឃើញថាខុសខ្មោចខាងម៉ែ ហើយត្រូវរៀបចំគ្រឿងសំណែន គ្រូគុមសំណុំ​​ សង្វារ ភ្លេង និងចម្រៀង ដើម្បីធ្វើពិធីបញ្ជាន់មេមត់នៅក្នុងខែមាឃ។