3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Conservation work against the Gopura II, III and IV

Conservation work against the Gopura II, III and IV

Thursday, October 26, 2023

Conservation work against the Gopura II, III and IV

តាមការសិក្សាតាមដានរចនាសម្ព័ន្ធសំណង់ប្រាសាទព្រះវិហារកាលពីឆ្នាំ២០២១ យើងសង្កេត ឃើញថាមានរចនាសម្ព័ន្ធសំណង់មួយចំនួននៅគោបុរៈទី២ ទី៣ និងទី៤ ប្រឈមគ្រោះថ្នាក់ខ្លាំង។ ក្រុមការងារបានរៀបចំផែនការអភិរក្សជាបន្ទាន់ ដោយលើកគម្រោងទល់ទ្រសង្គ្រោះបន្ទាន់។

គោលបំណងគឺដើម្បីអភិរក្សទល់ទ្ររក្សាលំនឹងរចនាសម្ព័ន្ធប្រាសាទនៅតាមចំនុចមានហានីភ័យកម្រិតខ្ពស់ ដែលអាចប្រឈមនឹងរលំជ្រុះធ្លាក់ថ្ម និងគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរណ៍ ទៅថ្ងៃអនាគត។ មន្ត្រីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារបានសិក្សាវាយតម្លៃទៅលើកម្រិតហានីភ័យ និង បច្ចេកទេសទល់ទ្រ ដោយមានការគាំទ្រពីអ្នកជំនាញអន្តរជាតិរបស់អង្គការយូណេស្កូ។

លទ្ធផលទទួលបានក្នុងឆ្នាំ២០២២ គឺអាជ្ញាធរជាតិព្រះវិហារបានទទួលការឧបត្ថម្ភជាថវិកាពីមូលនិធិសប្បុរសជនព្រះញាតិអាស្រមមហាឧត្តម ដើម្បីអភិរក្សប្រាសាទព្រះវិហារ ដែលក្នុងនោះមានការងារទល់ទ្ររចនាសម្ព័ន្ធសំណង់ប្រាសាទ ដែលមាន ហានីភ័យខ្ពស់ចំនួន ១០ទីតាំង។ នៅគោបុរៈទី២បានទល់ទ្រ សសរថ្មភក់ចំនួន ៦ទីតាំងនៅគោបុរៈទី៣ បានទល់ទ្រសសរផ្អោបចំនួន ១ទីតាំង និងនៅគោបុរៈទី៤បាន ទល់ទ្រធ្នឹមថ្មភក់ចំនួន ៣ទីតាំង។


Work to track the temple&# ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

Preservation work against ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

Construction of stairs and ...

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

Conservation work against ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023