3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Construction of Concrete road on the mountain of Preah Vihear temple

ការសាងសង់ផ្លូវបេតុងលើភ្នំប្រាសាទព្រះវិហារ

Friday, October 27, 2023

ការសាងសង់ផ្លូវបេតុងលើភ្នំប្រាសាទព្រះវិហារ

បន្ទាប់ពីប្រាសាទព្រះវិហារបានក្លាយជាបេតិកភណ្ឌពិភពលោកមក អាជ្ញាធរជាតិព្រះវិហារបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងទាំងកិច្ចការអភិរក្ស និងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ ដើម្បីឲ្យស្របតាមផែនការមេរបស់អាជ្ញាធរជាតិព្រះវិហារ​ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ក៏បានចាប់ផ្តើមរៀបចំស្ថាបនាឡើងនៅតំបន់ប្រាសាទព្រះវិហារនេះ។ ផ្លូវបេតុងមួយកំណាត់ថ្មី បានសាងសង់ឡើងបន្តពីផ្លូវបេតុងចាស់ចាប់ពីមុខ វត្តកែវសិក្ខាគីរីស្វារៈ ទៅដល់ទួលបុរាណមួយនៅខាងលិចប្រាសាទព្រះវិហារ។

ផ្លូវបេតុងនេះបានសាងសង់ឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់ការគ្រប់គ្រង និងអភិរក្ស របស់មន្ត្រី ឆ្នាំ និងពលករដែលបំពេញការងាររាល់ថ្ងៃលើភ្នំ និងផ្តល់សុវត្ថិភាពដល់ភ្ញៀវ​ទេសចរជាតិ​ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទព្រះវិហារឲ្យមានភាពកក់ក្តៅ។

ជាលទ្ធផល ចាប់តាំងឆ្នាំ២០២១ដល់ឆ្នាំ២០២៣នេះ ក្រោមការទ្រទ្រង់ថវិកាជាតិទាំងស្រុងអាជ្ញាធរជាតិព្រះវិហារទទួលបាននូវកំណត់ផ្លូវបេតុងថ្មីប្រវែងសរុប៣៣៥ម៉ែត្រ និងទទឹង ៣.៨ម៉ែត្រ និង៦ម៉ែត្រ ផ្លូវថ្មើជើងមួយខ្សែតភ្ជាប់ទៅស្ពានហាលខាងលិចប្រាសាទ ប្រព័ន្ធរំដោះទឹក និងរង្វង់មូល  ចាប់ពីមុខវត្តកែវសិក្ខាគីរីស្វារៈទៅដល់ទួលបុរាណ និងប៉ុស្តិ៍ឆែកសំបុត្រលើភ្នំប្រាសាទព្រះវិហារ។


អគារបដិសណ្ឋារកិច្ចទេសចរណ៍ប ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023

អន្តេវាសិកស្ថានសម្រាប់មន្រ្តី

សមិទ្ធិផលថ្មីមួយក្នុងកំ ...

Friday, October 27, 2023

អគារស្នាក់ការកណ្តាលអាជ្ញាធ ...

ទន្ទឹមគ្នានឹងកិច្ចការរៀ ...

Friday, October 27, 2023

ការសាងសង់ផ្លូវបេតុងលើភ្នំប ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023