ថ្ងៃទី០១ នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងបរទេសបានអញ្ជើញមករមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានកោះកេរ មានដូចខាងក្រោម៖
- រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ១ ០១៥នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ៩៦៤នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ៥១នាក់
- រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៩២៥នាក់។