6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Prasat Khnar and Trapeang Ang Khnar

ប្រាសាទខ្នារ និងត្រពាំងអង្គខ្នារ

Thursday, October 19, 2023

ប្រាសាទខ្នារ និងត្រពាំងអង្គខ្នារ

ប្រាសាទខ្នារ និងត្រពាំងអង្គខ្នារ សាងសង់ឡើងក្នុងពេលវេលាដូចគ្នាទៅនឹងប្រាសាទធំ។ ប្រាសាទខ្នារ ស្ថិតនៅលើអ័ក្សត្បូង-ជើងចំពាក់កណ្តាលទំនប់ខាងត្បូងនៃរហាល។ ប្រាសាទខ្នារ កាលពីដើមឡើយមានតម្កល់លិង្គដ៏ធំមួយដែលមានកម្ពស់ ៧ម៉ែត្រ និងមុខកាត់ ៤ម៉ែត្រ នៅលើជើងទម្រមួយកម្ពស់ ៣ម៉ែត្រ និងទំហំ ៧ម៉ែត្របួនជ្រុង សាងសង់ឡើងពីបង្គុំថ្មភក់ជាច្រើនខុសពីលិង្គផ្សេងៗទៀតដែលធ្វើឡើងពីថ្មភក់តែមួយដុំ។ ទីតាំងប្រាសាទខ្នារស្ថិតនៅលើទីទួលមានកម្ពស់ខ្ពស់ជាងអាងស្តុកទឹកស្ថិតនៅក្បែរនោះ ដែលគេស្គាល់ថាគឺជាត្រពាំងអង្គខ្នារ។ ថ្មធម្មជាតិជាច្រើនផ្ទាំងដែលនៅជុំវិញត្រពាំងអង្គខ្នារមានឆ្លាក់រូបទេពព្រហ្មញ្ញសាសនាដូចជាព្រះឥសូរ ព្រះនារាយណ៍ ព្រះព្រហ្ម ​នព្វគ្រោះ និងប្រភេទសត្វផ្សេងៗទៀត។ ទឹក និងទឹកភ្លៀងដែលហូរកាត់លិង្គ និងចម្លាក់ទេពទាំងនេះបានក្លាយជាទឹកពិសិដ្ឋហូរធ្លាក់ទៅក្នុងអាងត្រពាំងអង្គខ្នាររួចហូរចូលទៅក្នុងរហាល បង្កើតបានជាទំនាក់ទំនងដ៏សំខាន់រវាងលិង្គ ត្រពាំងអង្គខ្នារ និងរហាល។ លក្ខណៈពិសេសនេះគឺដូចគ្នាទៅនឹងការសាងសង់លិង្គនៅភ្នំគូលេន និងក្បាលស្ពាន ក្នុងសតវត្សទី១១។