3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Prasat Khtum

ប្រាសាទក្ទម្ព

Thursday, October 19, 2023

ប្រាសាទក្ទម្ព

ប្រាសាទក្ទម្ពគឺជាប្រាសាទទោល ដែលមានទីតាំងស្ថិតនៅទីជំរាលរវាងរហាល និងទីទួលផ្នែកភាគអាគ្នេយ៍នៃរហាល។ ប្រាសាទនេះបានភ្ជាប់ជាមួយនឹងអ័ក្សលិច-កើត ដោយមានរាងជាការ៉េបែរមុខទៅទិសខាងកើត និងសាងសង់នៅលើផ្ទៃ​ថ្មបាយក្រៀម។ ខ្លោងទ្វារខាងកើត មានសរសរតូចប្រាំបីជ្រុងសម្រាប់ទ្ររផ្តែរដែលមានចម្លាក់ ព្រះឥន្ទ គង់នៅលើដំរីក្បាលបី។