6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Prasat Krachab

ប្រាសាទក្រចាប់

Thursday, October 19, 2023

ប្រាសាទក្រចាប់

ប្រាសាទក្រចាប់មាន​តួប៉មចំនួនប្រាំសាងអំពីឥដ្ឋ តួប៉ម​កណ្តាល​មានរាងចតុកោណកែងមានបីបន្ទប់ និង​តួប៉ម​បួន​ទៀតមានរាងស្ទើរការ៉េដែលតាំងទី​នៅ​ជុំវិញ​តួប៉​ម​​​​​​​​​​​​​​​​​​​​ក​ណ្តាល ហើយបែរមុខទៅទិសខាងលិចរក​រហាល​ លើកលែង​តែ​តួ​ប៉ម​កណ្តាលបែរមុខទៅរកទិសខាងលិច និងខាងកើត។សិលាចារឹកទាំងអស់សុទ្ធតែចារ​ជាភាសារខ្មែរបុរាណ នៅក្នុងរាជរបស់ព្រះបាទជ័យវ័រ្មនទី៤ ដែលបានរៀបរាប់ អំពីការសាងសង់ប្រាសាទសម្រាប់ការបូជា និងឧទ្ទិសថ្វាយ ដល់ព្រះ​ទ្រី​ភូវនេ​ទេព(ទំនងជាឈ្មោះរបស់ព្រះនារាយណ៍) មានគ្រឿង​​ដង្វាយ និងខ្ញុំបម្រើមកពីស្រុកផ្សេងៗ។ បើធៀបទៅនឹងប្រាសាទដែលនៅជុំវិញរហាល ប្រាសាទក្រចាប់មានលក្ខណៈ​ពិសេសជាងគេ​ដោយ​សារមានសិលាចារឹកច្រើន(៣៨ផ្ទាំង)​ និងមានផ្លូវថ្មបាយក្រៀមភ្ជាប់ទៅរហាល។ តួប៉មកណ្តាលនៃប្រាសាទនេះមាន​តម្កល់រូប​ចម្លាក់ទេពមួយចំនួន មានដូចជា ព្រះឥសូរ និងកូនរបស់ទ្រង់(ព្រះស្កន្ទ) និងរូបព្រះស្កន្ទជិះ​នៅលើសត្វ​ក្ងោក។ រូបចម្លាក់ព្រះឥសូរ​ និងកូនរបស់ទ្រង់ និងព្រះស្កន្ទជិះលើក្ងោកដ៏ល្បីល្បាញនេះត្រូវបាន​រាជរដ្ឋាភិបាលទាមទារត្រឡប់​មកវិញ និងបច្ចុប្បន្ន​ដាក់តាំង​នៅក្នុងសារមន្ទីរជាតិភ្នំពេញ។