3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Prasat ReamKer

ប្រាសាទរាមកេរ្តិ៍

Thursday, October 19, 2023

ប្រាសាទរាមកេរ្តិ៍

ប្រាសាទរាមកេរ្តិ៍ មានទីតាំងនៅជម្រាលខាងជើងឈៀងខាងលិច​(ពាយ័ព្យ)របស់រហាល​ នៅក្នុងបរិវេណភូមិកោះកេរ​ដែល​មាន​ចម្ងាយប្រមាណ៨០ម៉ែត្រភាគខាងត្បូង​ប្រាសាទ​ដង់ទង។  ប្រាសាទនេះសាងពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ មាន​ប្លង់ជាចតុកោណកែងបែរមុខទៅទិសខាងកើត ប្រាសាទទោលនេះបែរមុខទៅទិសខាងកើត និងមាន​បណ្ណាល័យ​តូចមួយសង់ពីឥដ្ឋបែរមុខទៅទិសខាងលិច។ បើសិក្សាទៅលើសំណង់ស្ថាបត្យកម្ម ប្រាសាទ​នេះសង់​ដំណាល​គ្នានឹងប្រាសាទដងទង់បានសេចក្តីថា សង់មុនពេលព្រះបាទជ័យវ័រ្មនទី៤ ធ្វើការផ្លាស់ប្តូរ​រាជធានី​ពីអង្គរ​មក​កោះកេរ។ ប្រាសាទនេះ​បាន​ដួលរលំ ហើយយើងអាចមើលឃើញត្រឹមតែ​សំណល់ជញ្ជាំងថ្ម​បាយក្រៀម​ និង​​ជើង​​ទម្រមួយ​នៅ​ខាង​ក្នុងនោះតែប៉ុណ្ណោះ។ ប្រាសាទរាមកេរ្តិ៍មានកំពែងព័ទ្ធជុំវិញ សង់ពីថ្មបាយក្រៀម​ដែលសព្វ​ថ្ងៃ​​នៅមានសំណល់ថ្មកំពែងខ្លះដែលនៅ​សល់​។តាមប្រភពព័ត៌មានពីអ្នកស្រុកនៅក្នុងប្រាសាទនេះកាលពីដើម​បាន​​ដាក់​តម្កល់រូប​បដិមាព្រះឥសូរ។