3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កម្មវិធីផ្សព្វផ្សាយអំពីការបង្កើតសហគមន៍ទេសចរណ៍បូរីអូរស្វាយ

Thursday, April 27, 2023

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារអាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយក្រុមប្រឹក្សាឃុំស្រអែម រៀបចំកម្មវិធីផ្សព្វផ្សាយអំពីការបង្កើតសហគមន៍ទេសចរណ៍បូរីអូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរវត្តមរតកតេជោបូរីស្វារៈ ដល់ប្រជាជនចំនួន១២១នាក់។ សហគមន៍ទេសចរណ៍បូរីអូរស្វាយ ជាផ្នែកមួយនៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩។ កម្មវិធីផ្សព្វផ្សាយនេះ បានកំណត់សមាជិកសហគមន៍ទេសចរណ៍បូរីអូស្វាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជាសមាជិកគណកម្មការគ្រប់គ្រងទេសចរណ៍បូរីអូស្វាយ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រាក់ ភី ប្រធានក្រុមប្រឹក្សាឃុំស្រអែម បានអំពាវនាដល់ប្រជាសហគមន៍ឱ្យរួមគ្នាការពារធនធានធម្មជាតិក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារដើម្បីអភិវឌ្ឍន៍សហគមន៍ និងសម្រាប់កូនចៅជំនាន់ក្រោយ។ គួររំលឹកដែរថាគម្រោងនេះគាំទ្រថវិកាដោយមូលនិធិជប៉ុនដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំប្រតិបត្តិដោយវេទិកាសង្គមសម្ពន្ធស៊ីវិល និងអនុវត្តនៅទីវាលដោយអាជ្ញាធរជាតិព្រះវិហារ។

Thursday, April 27, 2023