3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា ទស្សនៈកិច្ចនៅប្រាសាទព្រះវិហារ

Sunday, February 9, 2025

នៅរសៀលថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា ក្នុងដំណើរបំពេញបេសកកម្មទៅកាន់ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប បានឈ្លៀតដឹកនាំប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា ទស្សនៈកិច្ច និងស្វែងយល់ អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។

ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអមដំណើរ និងជម្រាបជូនប្រតិភូអំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៅប្រាសាទព្រះវិហារ ក្រោមការគ្រប់គ្រង និងចាត់ចែងរបស់អាជ្ញាធរជាតិព្រះវិហារ។

 

Sunday, February 9, 2025