3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ការងារបណ្តុះបណ្តាលផ្នែកកសិកម្មដល់លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សារំចេក

Thursday, October 13, 2022

ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មន្រ្តីអាជ្ញាធរជាតិព្រះវិហារចំនួន២នាក់នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ប្រចាំការនៅរមណីយដ្ឋានប្រាសាទកោះកេរបានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែកកសិកម្មទៅដល់ប្រជាជននៅក្នុងសហគមន៍។ជាលទ្ធផលនៅក្នុងការងារនេះមានលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សារំចេកចំនួន៨នាក់មករៀនសូត្រ និងទទួលយកបទពិសោធន៍អំពីបច្ចេកទេសរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ បច្ចេកទេសដាំដុះដំណាំចម្រុះដូចជាត្រកួន ស្ពៃ ឆៃថាវ ត្រប់ សណ្តែកគួរ ក្រូចវល្លិ៍ ចេក ត្របែក ខ្នុរ ល្ហុង និងរបៀបពង្រីកពូជដំណាំតាមបច្ចេកទេសសាកមែក តមែក និងការកាត់បណ្តុះជាដើម។ ការងារនេះមានគោលបំណង៖(១) ផ្តល់ចំណេះដឹងកសិកម្មថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក (២) ជម្រុញឱ្យប្រជាជនមានសួនដំណាំនៅតាមគេហដ្ឋានរបស់ពួកគាត់ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនសន្តិសុខស្បៀង (៣) បន្ទាប់ពីទទួលបានចំណេះដឹងកសិកម្មបន្ថែមពីមន្រ្តីជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ លោកគ្រូ អ្នកគ្រូក៏អាចបង្រៀនសិស្សានុសិស្សបន្តអំពីមេរៀនបំណិនជីវិតទាក់ទងទៅនឹងការដាំដុះដំណាំ។ ក្រៅពីការបណ្តុះបណ្តាលផ្នែកកសិកម្មនេះក្រុមការងារក៏នៅបន្តចុះតាមដាន និងផ្តល់បច្ចេកទេសកសិកម្មបន្ថែមទៅដល់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជានៅតាមសាលារៀនក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ៕

អត្ថបទ៖ ឃន់ វិច្ឆិកា
រូបភាព៖ ថាច់ ផានិត

Thursday, October 13, 2022