ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងសឹករងខេត្តព្រះវិហារប្រចាំទិសតេជោបុស្សស្បូវ តំណាងសឹករងស្រុកជាំក្សាន្ត តំណាងនគរបាលការពារព្រំដែនគោក៧៩៣ និងលោកស្រីមេភូមិតេជោបុស្សស្បូវ បានធ្វើការប្រជុំស្តីពី
-ការកែលម្អរមណីយដ្ឋានតេជោបុស្សស្បូវ
-ការរៀបចំសណ្តាប់ធ្នាប់
-សន្តិសុខ
-បញ្ហាអនាម័យ
នៅចំណុចទឹកធ្លាក់តេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។