នៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង មកកាន់រមណីយដ្ឋានប្រាសាទកោះកេរ និងពិនិត្យលេីសំណេីរស្នើសុំសាងសង់ផ្លូវវង់ទស្សនាថ្មី ដេីម្បីលេីកកម្ពស់កិច្ចការអភិរក្ស និងវិស័យទេសចរណ៍ នៅក្នុងរមណីយដ្ឋាន។