3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ការពិភាក្សាគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ

Thursday, July 21, 2022

រសៀលថ្ងៃព្រហស្បត្តិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា ព្រមទាំងមន្រ្តី ជំនាញនៃអាជ្ញាធរជាតិព្រះវិហារចំនួន៣រូប បានជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងផ្ទាល់ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃ ប្រទេសឥណ្ឌា លើគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ (គោបុរៈទី៥)។ ក្នុងនោះ ក្រុមការងារបានសម្រេចជ្រើសរើសយកទីតាំងចំនួន៤កន្លែង ស្ថិតនៅផ្នែកខាងកើតឆៀងខាងជើងគោបុរៈទី៥ ដើម្បីធ្វើកំណាយ ស្រាវជ្រាវបុរាណវិទ្យា កំណត់ទីតាំងសម្រាប់ទុកដាក់ថ្ម និងទីតាំងសម្រាប់ដាក់ស្លាកសញ្ញាគម្រោង។

Thursday, July 21, 2022