3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ចុះអប់រំផ្សព្វផ្សាយអំពីព្រះរាជក្រឹត្យនៃការកំណត់តំបន់អភិរក្ស និងច្បាប់ស្តីពីការពារតំបន់បេតិកភណ្ឌរបស់អាជ្ញាធរជាតិព្រះវិហារ

Wednesday, April 26, 2023

នាព្រឹកថ្ងៃពុធ ៧ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ បានដឹកនាំនាយកដ្ឋានពាក់ព័ន្ធ ដោយមានការចូលពីលោក ឧត្តមសេនីយ៍ទោ ទេព ឈឿន តំណាងកងពលអន្តរាគមន៍លេខ៧ លោក ប្រាក់ ភី មេឃុំស្រអែម លោក លោកស្រីមេភូមិ និងប៉ូលិស ប៉ុសិ៍្តឃុំស្រអែម បានចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសែនជ័យ អំពីព្រះរាជក្រឹត្យនៃការកំណត់តំបន់អភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ និងច្បាប់ស្តីពីការការពារតំបន់បេតិកភណ្ឌ ដែលបានចែងដោយព្រះរាជក្រឹត្យ និងការបង្កើតអនុក្រឹត្យ ក្នុងការបែងចែកតំបន់ដែលអាចអភិវឌ្ឍន៍ ព្រមជាមួយតំបន់ដែលត្រូវការពារដាច់ខាត ក្នុងការរុករានដីធ្លី ក៏ដូចជាការកាប់បំផ្លាញ់ព្រៃឈើផងដែរ។ ព្រមជាមួយគ្នានោះដែរ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យចាញ់បោកមេខ្យល់ ឬ ជនឈ្លាតឱកាសនិយមមួយក្តាប់តូច ដែលឃោសនាថារដ្ឋាភិបាលមានដីបែងចែកជូនប្រជាពលរដ្ឋក្នុងតំបន់អភិរក្ស ដោយត្រូវបង់ថវិកាសម្រាប់ការចុះឈ្មោះ ឬក្នុងហេតុផលផ្សេងៗ ជៀសវាងការខាតបង់ថវិការបស់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ហែម ស៊ីណាត បានចូលរួមក្នុងការចែកជូននូវភ្លើងសញ្ញាប្រាប់ដំណឹង សម្រាប់គោយន្តដែលបើកបរក្នុងពេលរាត្រី ជូនដល់ប្រជាពលរដ្ឋដែលមកពី ភូមិសែនជ័យ និង ភូមិបូស្បូវ ចំនួន៧៨គ្រឿងផងដែរ។

Wednesday, April 26, 2023