3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

សិក្ខាសាលាបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ការងារអភិរក្សដល់មន្រ្តីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ

Friday, March 24, 2023

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចអស់រយៈពេល៣ថ្ងៃ នៅតំបន់រមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ អ្នកជំនាញការអាដហុក បានបើកវគ្គបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ បច្ចេកទេសក្នុងការអភិរក្ស និងជួសជុលប្រាសាទ ដល់មន្រ្តីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ សម្រាប់យកមកអនុវត្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលប្រជុំព្រះវិហារ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ Korenraad VAN Balen អ្នកជំនាញការអាដហុក, ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ, លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា ជាអ្នកសម្របសម្រួលកម្មវិធី ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីពាក់ព័ន្ធ នៃអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបទៀត។

សិក្ខាសាលានេះមានគោលបំណង បង្ហាញពីវិធីសាស្ត្រ និងពន្យល់ ដល់មន្រ្តីបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារ ពីការងារអភិរក្ស ការលើកតម្លៃនៃបេតិកភណ្ឌ គ្រប់គ្រងបញ្ហាប្រឈម ហានិភ័យ ការគំរាមគំហែង និងការធ្វើអន្តរាគមន៍សង្រ្គោះបន្ទាន់ចំពោះបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់ ដោយផ្តោតទៅលើការជួសជុល ដែលអាចកែសម្រួលវិញបាននៅពេលអនាគត នៅពេលពេលដែលរកឃើញបច្ចេកទេសថ្មីទៀត។

ក្រោយបញ្ចប់សិក្ខាសាលានេះ មន្រ្តីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ ទាំងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ បានទទួលបានចំណេះដឹងផ្នែកអភិរក្ស និងជួសជុលបេតិកភណ្ឌដូចជា ការជួសជុល ការគំរាមគំហែង ហានិភ័យ ដំណោះស្រាយចំពោះបេតិកភណ្ឌទៅថ្ងៃអនាគត ដោយគិតទៅលើបច្ចេកទេស ដែលអាចជួសជុលហើយ និងអាចកែប្រែវិញបានទៅថ្ងៃក្រោយ និងធ្វើយ៉ាងណាអោយការងារអភិរក្ស និងជួសជុលប្រកបដោយប្រសិទ្ធភាពដើម្បីលើកតម្លៃបេតិកភណ្ឌព្រះវិហារ និងកោះកេរ។

Friday, March 24, 2023