3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារចុះលើកទឹកចិត្តមន្ត្រី និងពលករនៅប្រាសាទបាតជុំ

Wednesday, May 11, 2022

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា និងលោក ម៉ន វាសនា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច បានចុះទៅស្វែងយល់អំពីការជួសជុល និងអភិរក្សប្រាសាទបាតជុំ នៅក្នុងតំបន់អង្គរ។ ក្នុងពេលនោះ ឯកឧត្តម គង់ ពុទ្ធិការ បានវាយតម្លៃខ្ពស់ចំពោះបច្ចេកទេសជួសជុល និងអភិរក្សប្រាសាទបាតជុំ របស់អាជ្ញាធរជាតិអប្សរា និងបានលើកទឹកចិត្តមន្ត្រី និងពលករអាជ្ញាធរជាតិព្រះវិហារអោយខិតខំរៀនសូត្រដោយយកចិត្តដាក់ខ្ពស់ ដើម្បីយកចំណេះដឹងទៅអនុវត្តការងារនៅរមណីយដ្ឋានប្រាសាទកោះកេរនាពេលខាងមុខ។ សូមរំលឹកផងដែរថា កាលពីដើមខែឧសភា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានបញ្ជូនមន្ត្រី និងពលករចំនួន ៦រូប អោយទៅរៀនអំពីជំនាញ ជួសជុលនិងអភិរក្សប្រាសាទឥដ្ឋតំបន់អង្គរ និងសំបូរព្រៃគុក។

Wednesday, May 11, 2022