ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ និងរដ្ឋបាលស្រុកគូលែន បានសម្របសម្រួល”កម្មវិធី ចែកសម្ភារៈសិក្សា ដំណើរកំសាន្ត ផ្សារភ្ជាប់នឹងធម្មជាតិ លើកទី២១” របស់ក្រុមរួមគ្នាដើម្បីការងារសង្គម ដែលដឹកនាំដោយលោក ញាណ តុលា ប្រធានក្រុម រួមទាំងសមាជិកសរុប៥០នាក់ បានចែកសម្ភារៈសិក្សា ទៅដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាតាប្រា និងបានដាំកូនឈើចម្រុះ ចំនួន៤ប្រភេទ សរុប១៥០កូន ក្នុងនោះរួមមាន ត្របែកព្រៃ៣០ បេង៣០ ព្រីង៥០ និងកន្ទួតព្រៃ៤០ នៅខាងត្បូងប្រាសាទចិន ដើម្បីលើកកម្ពស់សោភណភាពធម្មជាតិ បណ្ដុះស្មារតីឱ្យចេះស្រឡាញ់ព្រៃឈើ និងបរិស្ថាន។