នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុងភ្នំពេញ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាដើម្បីសិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស ចែករំលែកបទពិសោធន៍ និងលើកកម្ពស់ការបោះពុម្ពផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិទាក់ទងនឹងការវិភាគភូគព្ភសាស្ត្រ និងបុរាណវិទ្យា នៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ។ បន្ទាប់ពីចុះហត្ថលេខា ភាគីទាំងពីរបានពិនិត្យមើលមន្ទីរពិសោធន៍មហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្ត្រ។