ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកChristopher Schoenbohm និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សរបស់អង្គការ Kulen Outreach សរុបចំនួន៥០នាក់ បានមកទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ។ គោលបំណង គឺសិក្សាស្វែងយល់ពីចំណេះដឹងប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។
ជាចុងក្រោយប្រធានអង្គការ Kulen Outreach លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារសម្របសម្រួលដំណើរទស្សនកិច្ចសិក្សានេះរហូតដល់ចប់ដោយសេចក្តីសប្បាយរីករាយ។