3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

អាជ្ញាធរជាតិព្រះវិហារ សហការរៀបចំកម្មវិធី “ផ្សព្វផ្សាយអំពីអនាម័យសុខភាពចំណីអាហារ និងបរិស្ថាន នៅក្នុងសហគមន៍”

Thursday, September 12, 2024

ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មានការរៀបចំកម្មវិធីផ្សព្វផ្សាយអំពីអនាម័យសុខភាពចំណីអាហារ និងបរិស្ថាន នៅសាលាបឋមសិក្សាស្រយង់ និងផ្សារចាស់ស្រយង់ ក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ព្រឹត្តិការណ៍អប់រំផ្សព្វផ្សាយនេះ ដឹកនាំដោយលោក ស្រី គឿម ប្រធានក្រុមប្រឹក្សាឃុំស្រយង់ សហការដោយនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យស្រយង់ សាលាបឋមសិក្សាស្រយង់ និងអង្គការទស្សនៈពិភពលោក ( World Vision) ដោយមានអ្នកចូលរួមសរុប ចំនួន១៤៦នាក់ ក្នុងនោះមានស្រី ចំនួន៧៧នាក់។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យកុមារ នៅក្នុងសហគមន៍មានសុខភាពល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត មានសុវត្ថិភាព និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងសហគមន៍។

 

Thursday, September 12, 2024