3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើបទបង្ហាញអំពីកិច្ចការអភរិក្ស ជួសជុល និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

Sunday, December 10, 2023

អាជ្ញាធរជាតិព្រះវិហារ រៀបចំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាអំពីបទបង្ហាញបច្ចេកទេស និងការអនុវត្តការងារអភិរក្ស ជូសជុល ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

កិច្ចប្រជុំនេះធ្វើពេញមួយថ្ងៃ នៅក្នុងសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលមានការចូលរួមពី Prof. Azedine Beschaouch, លេខាធិការដ្ឋានវិទ្យាសាស្ត្រ អាស៊ីស៊ី-ព្រះវិហារ Prof. Koen Van Balen, Prof. Hans Leisen, Prof. Xingcan Chen ជាអ្នកជំនាញការអាដហុក, តំណាងភាគីចិន, ឥណ្ឌា បារាំង និងថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារ តំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងអ្នកជំនាញអន្តរជាតិ សរុបចំនួន៣២រូប។
គោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យ ពិភាក្សាលើបទបង្ហាញអំពីបច្ចេកទេស និងលទ្ធផល ក៏ដូចជាបញ្ហាប្រឈមនានា លើកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ រួមមាន ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ មុននឹងប្រជុំអាយស៊ីស៊ី-ព្រះវិហារផ្លូវការនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។

Sunday, December 10, 2023