3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

អាជ្ញាធរជាតិព្រះវិហារបានប្រគល់បំណែកព្រះកេសទេវតាជូនអាជ្ញាធរជាតិអប្សរា ដើម្បីរអភិរក្សដាក់ភ្ជាប់ជាមួយដងខ្លួនវិញនៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ

Saturday, June 21, 2025

នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេង សំអឿន អគ្គនាយករង តំណាង ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រគល់បំណែកបដិមាចម្លាក់ទេព(ព្រះកេសទេវតា) ចំនួន១ ជូន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅភ្ជាប់ជាមួយដងខ្លួនវិញក្នុងផែនការជួសជុលបដិមាទេវតា និងអសុរនៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ។ បំណែកបដិមានេះ បានខ្ចីពីអភិរក្សដ្ឋានអង្គរមកថែរក្សា និងតាំងបង្ហាញនៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារតាំងពីកំឡុងឆ្នាំ២០១២ ប៉ុន្តែពេលនេះត្រូវយកទៅភ្ជាប់ជាមួយដងខ្លួននៅទីតាំងដើមវិញជាការលើកតម្លៃប្រវត្តិសាស្ត្រអតីតក្រុងអង្គរធំនៃអាណាចក្រអង្គរ។

 

Saturday, June 21, 2025