6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

សិក្ខាសាលាចែករំលែកចំណេះដឹង អំពីបច្ចេកវិទ្យា 3D Photogrammetry និងLiDAR

Saturday, December 16, 2023

នៅក្នុងបេសកកម្ម រយៈពេល៥ថ្ងៃ ក្នុងការផលិតវីដេអូខ្លី ស្តីអំពីតួនាទីរបស់សហគមន៍ក្នុងវិស័យ បេតិកភណ្ឌ ដោយផ្តោតលើកិច្ចការអភិរក្ស និងតម្លៃលេចធ្លោជាសកលរបស់ប្រាសាទព្រះវិហារ ដើម្បីផ្សព្វផ្សាយ អោយមានការយល់ដឹងកាន់តែទូលាយតាមប្រព័ន្ធឌីជីថល។ នៅចុងក្រោយនៃបេសកកម្មនេះ ក្រុមការងារ CyArk នៃគម្រោង CHEI បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង អំពីបច្ចេកវិទ្យា 3D Photogrammetry តាមរយៈបច្ចេកទេស នៃការថតរូប និងការប្រើប្រាស់ឧបករណ៍ LiDAR សម្រាប់សិក្សាប្រមូលទិន្នន័យរចនាសម្ព័ន្ធសំណង់ប្រាសាទបានលឿន។

ការចែករំលែកចំណេះដឹងនេះ ធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលមានអ្នកបច្ចេកទេសចំនួន២រូប រួមមាន លោក Chris Millbern និងលោក Chris Whitesides មកពី អង្គការ CyArk ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ លោក Chris Millbern និង Chris Whitesides បានធ្វើបទបង្ហាញអំពីបទពិសោធន៍ និងបង្រៀនអំពីបច្ចេកទេស និងវិធីសាស្រ្តក្នុងការថតរូបភាព សម្រាប់ 3D Photogrammetry និង Lidar ដល់មន្រ្តីបច្ចេកទេស មកពីនាយកដ្ឋានជំនាញដូចជា នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍ សហគមន៍ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងតម្កល់ឯកសារ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងនាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច នៃអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២១នាក់។

Saturday, December 16, 2023