ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកអគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារបានរួមដំណើរជាមួយអ្នកជំនាញការ លោកបណ្ឌិតសាស្ត្រា TII F.Sonnemann ICOMOS បានអញ្ជើញទៅទស្សនៈកិច្ចអំពីការគ្រប់គ្រងតំបន់បេតិកភណ្ឌរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក អ្នកជំនាញការបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ និងការអភិរក្សប្រាសាទក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក រួចបានបន្ដដំណើរទៅទស្សនៈកិច្ច និងវាយតម្លៃបេតិកភណ្ឌក្នុងរមណីយដ្ឋានកោះកេរ។
ជាចុងក្រោយសូមអរគុណឯកឧត្ដម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងជាប្រធាន ICOMOS កម្ពុជា យ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅក្នុងដំណើរទស្សនៈកិច្ចនេះ។