ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងការបរទេសឥណ្ឌាបានចុះមកទស្សនកិច្ចប្រាសាទព្រៈវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងកម្ពុជា ដែលបានចុះអនុស្សារណៈតាំងពីឆ្នាំ២០១៨។
គម្រោងនេះសម្រេចបានការងារមួយចំនួនដូចជា បានរៀបចំការដ្ឋានរួចរាល់ តម្លើងជើងគ្រែន សាងសង់ផ្លូវវាងការដ្ឋាន សិក្សាប្រព័ន្ធផ្លូវទឹក ភូគព្ភសាស្ត្រ បរិស្ថាន និងផែនការជួសជុលជណ្តើរខាងជើងថ្នាក់ទី១ ជាប់ក្បាលស្ពាននាគ។ គណៈប្រតិភូបានវាយតម្លៃខ្ពស់អំពីលទ្ធផលការងារដែលសម្រេចបានរួមគ្នា និងលើកទឹកអោយបន្តកិច្ចសហប្រតិបត្តិការបន្តទៀត។