3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ការចុះសិក្សាប្រព័ន្ធធារាសាស្ត្រ និងភូគព្ភសាស្ត្រនៅប្រាសាទព្រះវិហារ

Sunday, January 7, 2024

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា និងអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញអ្នកជំនាញធារាសាស្ត្រ និងភូគព្ភសាស្ត្រជាតិមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីប្រព័ន្ធធារាសាស្ត្រ និងភូគព្ភសាស្ត្រនៅប្រាសាទព្រះវិហារ ដើម្បីចងក្រងឯកសារលម្អិតបន្ថែម មុននឹងលើកផែនការជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ តាមអនុសាសន៍របស់អ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

ការសិក្សាអំពីប្រព័ន្ធធារាសាស្ត្រនឹងផ្តោតទៅលើផ្ទៃរងទឹកភ្លៀង ចំណុះទឹកភ្លៀង ល្បឿន និងចរន្តទិសដៅទឹកហូរមកម្តុំគោបុរៈទី៥។ រីឯការសិក្សាអំពីភូគព្ភសាស្ត្រនឹងផ្តោតលើបម្រែបម្រួលភូគព្ភសាស្ត្រ និងគ្រឹះថ្មភ្នំធម្មជាតិ ដែលទ្ររចនាសម្ព័ន្ធប្រាសាទ។ ក្រៅពីនោះ ក្រុមការងារនឹងដាក់ឧបករណ៍តាមដានបម្រែបម្រួលថ្មប្រាសាទ។

Sunday, January 7, 2024