3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ការចុះពិនិត្យ តាមដាន និងពិភាក្សាលេីការងារគម្រោងអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Sunday, January 21, 2024

នៅថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះពិនិត្យ តាមដាន និងពិភាក្សាគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ មានដូចខាងក្រោម៖
- ផែនការអភិរក្សប្រាសាទបាក់
- ផែនការរៀបចំផ្លូវវង់ទស្សនានៅត្រពាំងអង្គខ្នារ
- ការងារអភិរក្សនៅប្រាសាទបន្ទាយពីរជាន់
- ផែនការអភិរក្សនៅប្រាសាទក្រចាប់
- ពិនិត្យការដ្ឋានធ្វើជណ្តើរឡើងប្រាសាទប្រាង្គ
- ពិនិត្យមើលទីតាំងសមរម្យដែលអាចធ្វើសមាធិនិងយូហ្គាសម្រាប់ភ្ញៀវទេសចរណ៍
- ពិនិត្យមើលការងាររៀបចំសាងសង់ចំណតនៅជិតប្រាសាទធំ
- ពិនិត្យមើលការងារសាងសង់ជណ្តើរឡើងប្រាសាទប្រាង្គ។

អត្ថបទ និងរូបភាព ៖ ថាច់ ផានិត

Sunday, January 21, 2024