6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីប្រគល់ទទួលព្យាណូចំនួន១គ្រឿងនៅវិទ្យាល័យខេមរៈតេជោ

Monday, January 29, 2024

នៅថ្ងៃចន្ទ ៤ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក គឹម សំណាង ប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ រួមទាំងមន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបបានចូលរួមជាមួយក្រុមនិស្សិតនៃសកលវិទ្យាល័យ Teiyo Heisei នៃប្រទេសជប៉ុន ដែលដឹកនាំដោយលោក Jufuku Takao បានប្រគល់ព្យាណូចំនួន០១គ្រឿង ជូនដល់សាលាវិទ្យាល័យខេមរះតេជោ ដើម្បីរួមចំណែកដល់ការលើកកម្ពស់កម្មវិធីអប់រំ សិល្បៈតន្រ្តី នៅតាមសាលារៀន ក៏ដូចជាដើម្បីរិតចំណងមិត្តភាពរវាងប្រជាជនជប៉ុន និងកម្ពុជា។ ព្យាណូនេះនឹងប្រើសម្រាប់បង្រៀនសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ខាងតន្រ្តីព្យាណូ និងសម្រាប់លេងកំសាន្តក្នុងសាលារៀន។

ក្នុងនោះដែរក្រុមនិស្សិតជប៉ុនក៏បានលេងភ្លេងព្យាណូបង្ហាញ និងបង្រៀនដល់សិស្សានុសិស្សមួយចំនួន អំពីរបៀបលេងព្យាណូខ្លះៗ។ លើសពីនេះ ទៀតក្រុមរបាំសិស្សានុសិស្សក៏បានរាំរបាំប្រពៃណីខ្មែរជាច្រើនបទ ដើម្បីបង្ហាញដល់ក្រុមនិស្សិតជប៉ុនបានទស្សនាវិញផងដែរ៕

អត្ថបទ ៖ យ៉ុង សុភ័ក្ត្

Monday, January 29, 2024