ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលារៀនអង្គការ Toutes l’école ហេបភីច័ន្ទតារានារីព្រែកថ្មី មកទស្សនៈកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ សរុបចំនួន១០៤នាក់។ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីចំណេះដឹងប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងចូលរួមចំណែកលើកតម្លៃបេតិកភណ្ឌរស់ របស់រមណីយដ្ឋានប្រាសាទកោះកេរ។
អត្ថបទ: យ៉ែម សារឹទ្ធ