3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

អាជ្ញាធរជាតិព្រះវិហារសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តម្លើងស្ថានីយតាមដានអាកាសធាតុ និងស្ថានីយវាស់កម្ពស់ទឹកស្ទឹងរងា នៅរមណីយដ្ឋានប្រាសាទកោះកេរ

Saturday, April 13, 2024

ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) តម្លើងស្ថានីយតាមដានអាកាសធាតុ (weather station) និងស្ថានីយវាស់កម្ពស់ទឹកស្ទឹង នៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះផងដែរ សាស្រ្តាចារ្យមកពីវិទ្យាស្ថានបច្ចេកកម្ពុជា ដឹកនាំដោយ លោកសាស្រ្តាចារ្យ ហេង សុខឆាយ បានបណ្តុះបណ្តាលដល់មន្រ្តីជំនាញចំនួន៣រូប នៃអាជ្ញាធរជាតិព្រះវិហារ អំពីបច្ចេកទេសតម្លើងស្ថានីយតាមដានអាកាសធាតុ និងឧបករណ៍វាស់កម្ពស់ទឹកស្ទឹងរងា ព្រមទាំងវិធីសាស្រ្តគ្រប់គ្រងស្ថានីយទាំងពីរ ដើម្បីសិក្សាអំពីស្ថានភាពអាកាសធាតុ និងលំហូរទឹកស្ទឹងរងារ នៅរមណីយដ្ឋានប្រាសាទកោះកេរ។ នេះគឺជាផ្នែកមួយនៃផែនការស្តារប្រព័ន្ធទឹកបុរាណ និងការគ្រប់គ្រងធនធានទឹកនៅក្នុងរមណីយដ្ឋាន។

Saturday, April 13, 2024