ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍ និងសង្គ្រោះបឋម នៅរមណីយដ្ឋានប្រាសាទព្រះវិហារ រយៈពេល ០២ថ្ងៃ ដឹកនាំដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយក អាជ្ញាធរជាតិព្រះវិហារ។ ចាប់ពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្នាក់ងារទេសចរណ៍ចូលរួមសរុបចំនួន ៣៧នាក់(ស្រី ២២នាក់)។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារទេសចរណ៍ ឱ្យទទួលបាននូវចំណេះជំនាញអំពីការជួយសង្រ្គោះបឋមជូនភ្ញៀវទេសចរដែលជួបគ្រោះថ្នាក់ផ្សេងៗ ក្នុងកំឡុងពេលទស្សនាក្នុងរមណីយដ្ឋាន ព្រមទាំងពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងបម្រើសេវាកម្មជូនភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរឡើង។